អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងដូនកែវ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញបេសកកម្មអធិការកិច្ច និងទស្សនកិច្ចរបស់ លោកស្រី STEFANIA DINA នាយិកាផ្នែកកសិកម្ម ចំណីអាហារ ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ (AFNR) នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងគណៈប្រតិភូអមដំណើរ នៅសាលប្រជុំរដ្ឋបាលក្រុងដូនកែវ។
បន្ទាប់ពីបានបញ្ចប់កិច្ចសំណេះសំណាល និងពិភាក្សាការងាររួចមក ថ្នាក់ដឹកនាំអាជ្ញាធរក្រុង ដែលដឹកនាំដោយ លោក ឌឹម គឹមសាន្ត អភិបាល ក្រុងដូនកែវ រួមជាមួយ លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តតាកែវ និង លោកស្រី STEFANIA DINA បានអញ្ជើញចុះពិនិត្យ និងទស្សនកិច្ចផ្ទាល់នៅ «ផ្សារបក្សី» ស្ថិតក្នុងផ្សារធំដូនកែវ ខេត្តតាកែវ។
ការចុះទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលដំណើរការលក់ដូរបច្ចុប្បន្នរបស់អាជីវករ នៅក្នុង «ផ្សារបក្សី» ។តាមដានវឌ្ឍនភាពគម្រោងដែលទទួលបានការគាំទ្រ និងឧបត្ថម្ភថវិកាពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងលើកកម្ពស់ស្តង់ដារអនាម័យ សុវត្ថិភាពម្ហូបអាហារ និងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft