លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
តាកែវ៖ នារសៀលថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចូលរួមយ៉ាងច្រើនកុះករក្នុងពិធីសូត្រមន្ត វេរភត្តាហារ និងប្រគេនបច្ច័យបង្សុកូលថ្វាយព្រះសង្ឃ ដើម្បីបញ្ចប់វេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ។
ពិធីបុណ្យបែបសាសនានេះ ត្រូវបានប្រារព្ធឡើងដោយទឹកចិត្តសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅ ស្ថិតនៅវត្តមង្គលមានលក្ខណ៍ ក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ការចូលរួមប្រារព្ធពិធីនេះ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន អាណាព្យាបាល និងញាតិសន្តានទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងរួមគ្នាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សុវត្ថិភាព និងវិបុលសុខ ជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងផ្ទៃប្រទេស។

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft