អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
តាកែវ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដោយទទួលបានការណែនាំពី លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ, លោក សោ សុផល អភិបាលរងក្រុងដូនកែវ បានដឹកនាំលោកនាយករងរដ្ឋបាលក្រុង និងអាជ្ញាធរសង្កាត់បារាយណ៍ ចុះពិនិត្យ និងចាត់វិធានការផ្អាកសំណង់របងថ្មមួយកន្លែងជាបន្ទាន់ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
លោក សោ សុផល បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង និងវាស់វែងនៅទីតាំងកើតហេតុ អាជ្ញាធរក្រុងបានរកឃើញថា សំណង់របងថ្មនេះត្រូវបានសាងសង់ឡើងដោយ គ្មានលិខិតអនុញ្ញាតច្បាប់ និងបាន សង់រំលោភលើដីអាស្រ័យផលសាធារណៈរបស់រដ្ឋ។
ចំពោះមុខការល្មើសនេះ លោក សោ សុផល អភិបាលរងក្រុងដូនកែវ បានបញ្ជាឱ្យផ្អាកការសាងសង់ភ្លាមៗនៅនឹងកន្លែង ធ្វើកំណត់ហេតុ និងចេញលិខិតអញ្ជើញម្ចាស់សំណង់ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីរុះរើសំណង់របងថ្មនោះចេញវិញជាបន្ទាន់។
ក្នុងឱកាសនោះដែរ លោកអភិបាលរងក្រុង បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា៖ «ដីសាធារណៈរបស់រដ្ឋ ជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា មិនអាចបុគ្គលណាម្នាក់យកមកធ្វើជារបស់ឯកជន ឬសាងសង់រំលោភបំពានដោយគ្មានការអនុញ្ញាតបានឡើយ។ រដ្ឋបាលក្រុងដូនកែវ នឹងបន្តអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះរាល់ការសាងសង់ខុសច្បាប់ទាំងឡាយ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងការពារទ្រព្យសម្បត្តិរដ្ឋឱ្យបានគង់វង្ស»៕

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft