ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
ថ្ងៃចេញផ្សាយ ៖ 29/09/2026 11:58:50
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន

ខេត្តតាកែវ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៣ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ចូលរួមធ្វើបុណ្យកាន់បិណ្ឌយ៉ាងកកកុញ នៅតាមទីអារាមចំនួន៣ ក្នងស្រុកគិរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ។

ការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយ និងទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីសម្ដែងនូវកតញ្ញូកតវេទិតាធម៌ ឧទ្ទិសនូវមហាកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងយុទ្ធជនយុទ្ធនារី ដែលបានលាចាកលោកទៅកាន់បរលោកខាងមុខ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ លោកស្នងការ ព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ក៏បានតាំងចិត្តជ្រះថ្លាបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមបីបាច់ថែរក្សា បព្វជិត និងពុទ្ធបរិស័ទ ជាពិសេសកងកម្លាំងនគរបាលទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងមានកម្លាំងមាំមួនក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft