លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង ដឹកនាំក្រុមការងា រចុះពិនិត្យស្ថានភាពទឹកជំនន់ និងសម្រេចបើកទ្វារទឹកនៅឃុំអង្គកែវ ដើម្បីរំដោះទឹក
តាកែវ៖ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារសហការី ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកនៅតាមមូលដ្ឋាន ក្នុងឃុំសន្លុង និងឃុំអង្គកែវ ដើម្បីឆ្លើយតបបានទាន់ ពេលវេលាទៅនឹងការប្រឈមមុខនៃជំនន់ទឹកភ្លៀង ។
មានការចូលរួមពីលោកមេឃុំ និងក្រុមប្រឹក្សាឃុំ បានសម្រេចបើកទ្វារទឹកស្ថិតនៅក្នុងឃុំអង្គកែវ ដើម្បីជួយបង្វែរ និងរំដោះមុខទឹក ដែលកំពុងបន្តហូរធ្លាក់មកយ៉ាងគំហុកពីស្រុកត្រាំកក់។ ដើម្បីចៀស វាងការលិចលង់ផលដំណាំ ផ្ទះសម្បែង និងហេដ្ឋា រចនាសម្ព័ន្ធរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកទ្រាំងក៏បាន និងកំពុងបន្តតាមដានស្ថានភាពកម្ពស់ទឹកយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រសិនបើមានករណីប្រឈមណាមួយកើតឡើងជាយថាហេតុ។
ជាមួយគ្នានោះដែរ អាជ្ញាធរស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ប្រឈម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានគ្រោះអាសន្ន ឬជំនន់ទឹកភ្លៀងកើនឡើងខ្លាំង៕

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft