អាជ្ញាធរស្រុកត្រាំកក់ សហការជាមួយមន្ទីរជំនាញ ចុះកាយបើកមុខទឹកលើផ្លូវខេត្តលេខ ១៣២ ដើម្បីរំដោះទឹក និងការពារហេដ្ឋារចនាសម្ព័ន្ធ
ថ្ងៃចេញផ្សាយ ៖ 25/09/2026 09:47:44
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

អាជ្ញាធរស្រុកត្រាំកក់ សហការជាមួយមន្ទីរជំនាញ ចុះកាយបើកមុខទឹកលើផ្លូវខេត្តលេខ ១៣២ ដើម្បីរំដោះទឹក និងការពារហេដ្ឋារចនាសម្ព័ន្ធ

តាកែវ៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកត្រាំកក់ ចុះប្រតិបត្តិការកាយបើកមុខទឹក និងប្រព័ន្ធរំដោះទឹកនៅលើកំណាត់ផ្លូវខេត្តលេខ ១៣២ ដើម្បីរំដោះជំនន់ទឹកភ្លៀងដែលបានហក់ឡើងមកប្រៀបចិញ្ចើមផ្លូវ ។
សកម្មភាពចុះអន្តរាគមន៍ផ្ទាល់ដីនេះ ត្រូវបានដឹកនាំបញ្ជាដោយលោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ លើភូមិសាស្ត្រកំណាត់ផ្លូវខេត្តលេខ ១៣២ ចន្លោះគីឡូម៉ែត្រលេខ ៨+០០០ ដល់ គីឡូម៉ែត្រលេខ ៩+០០០។
ការកាយបើកមុខទឹក និងស្ដារប្រឡាយរំដោះទឹកនេះ គឺដើម្បីពន្លឿនការហូរធ្លាក់នៃទឹកជំនន់ភ្លៀង កាត់បន្ថយការលិចលង់ និងការពារកុំឲ្យទឹកហូរច្រោះខូចខាតចិញ្ចើមផ្លូវ ឬប៉ះពាល់ដល់គុណ ភាពគ្រឹះផ្លូវខេត្តមួយខ្សែនេះ។មួយវិញទៀត ដើម្បីធានាបាននូវការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋឲ្យមានសុវត្ថិភាព និងសម្រួលដល់ការដឹកជញ្ជូនក្នុងតំបន់ផងដែរ ។
ក្នុងឱកាសនោះ អាជ្ញាធរស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ចូលរួមសហការជួយថែរក្សាប្រព័ន្ធរំដោះទឹក និងចៀសវាងការចាក់ដី ឬចោលសំរាមបិទភ្ជិតមុខលូ ដែលអាចបណ្ដាលឲ្យមានការកកស្ទះផ្លូវទឹកនៅថ្ងៃខាងមុខ៕

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft