រដ្ឋបាលខេត្តតាកែវ ស្នើទៅក្រសួងសាធារណការ ស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែងជិត ៣គីឡូម៉ែត្រ នៅស្រុកសំរោង ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
ថ្ងៃចេញផ្សាយ ៖ 24/09/2026 09:52:26
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

រដ្ឋបាលខេត្តតាកែវ ស្នើទៅក្រសួងសាធារណការ ស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែងជិត ៣គីឡូម៉ែត្រ នៅស្រុកសំរោង ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ

ខេត្តតាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដាក់សំណើស្នើសុំជាបន្ទាន់ទៅកាន់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្ថាបនាផ្លូវខ្នងទំនប់ត្នោតទេរ ឱ្យទៅជាប្រភេទផ្លូវកៅស៊ូ DBST ដែលមានប្រវែងជិត ៣.០០០ម៉ែត្រ ដើម្បីទុកជាកាដូ និងជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។

យោងតាមការបញ្ជាក់ពី លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះថា គម្រោងស្ថាបនាផ្លូវកៅស៊ូ DBST លើខ្នងទំនប់ត្នោតទេរនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំលំចង់ និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

ការស្នើសុំស្ថាបនាផ្លូវមួយខ្សែនេះ រធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អភិបាលខេត្តតាកែវ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រួលដល់ការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនកសិផលផ្សេងៗឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព៕

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft