អភិបាលស្រុកបាទី ដឹកនាំកិច្ចប្រជុំបិទបញ្ចប់គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១,១៨០ម៉ែត្រ នៅឃុំក្រាំងលាវ
នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ការងារគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១,១៨០ម៉ែត្រ ស្ថិតនៅភូមិព្រហូត និងភូមិត្រពាំងពោធិ ឃុំក្រាំងលាវ ដែលជាគម្រោងមូលនិធិស្រុក ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ គណៈកម្មការលទ្ធកម្មស្រុក អាជ្ញាធរឃុំក្រាំងលាវ លោកមេភូមិ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋ និងក្រុមហ៊ុនអនុវត្តគម្រោង។
ក្នុងឱកាសនេះ លោកអភិបាលបានណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ផ្លូវនេះឱ្យបានត្រឹមត្រូវ ជៀសវាងការចាក់ដី ឬសាងសង់លំនៅឋានខ្ពស់ជាងកម្ពស់ផ្លូវ ដែលអាចបង្កការកកស្ទះទឹក និងធ្វើឱ្យផ្លូវឆាប់ខូចខាត។
លោកអភិបាលបានបញ្ជាក់ថា ផ្លូវនេះជាទ្រព្យសម្បត្តិសាធារណៈ និងជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដូច្នេះគ្រប់ភាគីត្រូវចូលរួមថែរក្សាឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ រដ្ឋបាលស្រុកបាទី បានប្រគល់ផ្លូវនេះជូន រដ្ឋបាលឃុំក្រាំងលាវ ទទួលខុសត្រូវថែរក្សា និងការពារបន្ត។

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft