លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរៈកងទ័ព
ថ្ងៃចេញផ្សាយ ៖ 23/09/2026 11:08:34
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរៈកងទ័ព

តាកែវ៖ នាថៃ្ងរសៀល ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ូ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយ ពលឯក លៀង ភក្ដី វីរៈកងទ័ពបម្រើការក្នុងវរៈសេនាតូចថ្មើរជើងលេខ៣១៤ កងពលតូចថ្មើរជើងលេខ៣១ យោធភូមិភាគ៣ ដែលបានអញ្ជើញមកលេងគេហដ្ឋាន ស្ថិតនៅក្នុងភូមិកណ្ដោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ។
មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកអធិការរងនគរបាលស្រុក លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកអនុប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម លោកមេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងលោកមេភូមិ។
ក្នុងឱកាសនោះដែរ លោក ស៊ូ ភិរម្យ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់វីរៈកងទ័ព រួមមាន៖ អង្ករ ២៥ គីឡូក្រាម
មី ០១ កេស ទឹកក្រូច ០១ កេស ទឹកសុទ្ធ ០១ កេស ព្រមទាំងថវិកាមួយចំនួន ៕

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft