តាកែវ៖ នាល្ងាចថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ភួន ឈីម អភិបាលស្រុកកោះអណ្ដែត រួមនិងសហការី និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងតាមដងផ្លូវសាធារណៈ ដើម្បីសិក្សាស្វែងយល់ និងត្រៀមរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពសាកល្បងចំនួន ០២គ្រឿង នៅតាមបណ្ដោយដងផ្លូវលេខ ១២៩អឺ (129E) ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ក្នុងគោលបំណងកាត់បន្ថយបទល្មើស និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាការរស់នៅ ។
លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត បានបញ្ជាក់ថា ការចុះសិក្សា និងត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាពនាពេលនេះ គឺធ្វើឡើងដើម្បីពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដោយជួយសម្រួលដល់កងកម្លាំងមានសមត្ថកិច្ចក្នុងការតាមដាន គ្រប់គ្រងសភាពការណ៍សន្តិសុខ និងទប់ស្កាត់បទល្មើសនានា ដូចជាបញ្ហាក្មេងទំនើង គ្រឿងញៀន និងការលួចឆក់ប្លន់ ងាយស្រួលក្នុងការពិនិត្យមើលស្ថានភាពធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
ក្នុងឱកាសចុះពិនិត្យនោះ លោក ភួន ឈីម អភិបាលស្រុក បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសមុំ និងទីតាំងបង្គោលដែលមានយុទ្ធសាស្ត្រល្អ អាចមើលឃើញបានទូលំទូលាយ និងច្បាស់លាស់ ទាំងពេលថ្ងៃនិងពេលយប់ ដើម្បីធានាថាគ្រឿងបរិក្ខារសន្តិសុខទាំងនេះ អាចបម្រើផលប្រយោជន៍ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត៕ស្រុកកោះអណ្ដែត ត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវលេខ១២៩អឺ ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន។

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៤៩ គ្រួសារ នៅក្នុងស្រុកសំរោង
អភិបាលក្រុងដូនកែវឆ្លើយតបនឹងទុក្ខកង្វល់របស់ពលរដ្ឋ។
សាកលវិទ្យាល័យបៀលប្រាយ : ការឡើងធ្វើបទបង្ហាញពី គម្រោងរៀបចំសាច់រឿង សម្រាប់ជំនាញ រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថល មានសារៈប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
មន្ទីរពត៌មានខេត្តតាកែវ បើកផ្លូវការយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដោយផ្ដោតទៅលើយុវជន
រដ្ឋបាលរដ្ឋបាលស្រុកកោះអណ្ដែត ត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវលេខ១២៩អឺ ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft