លោកអភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពទឹកទំនប់ខ្ពបត្របែក ដើម្បីធានាសុវត្ថិភាព និងការគ្រប់គ្រងទឹកជូនប្រជាពលរដ្ឋ
ខេត្តតាកែវ៖ ដោយបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងចិត្ដស្និទ្ធចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នា រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ហ៊ត មនោ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ អមដំណើរដោយ លោក សាក់ វន ប្រធានការិល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅ ទំនប់ខ្ពបត្របែក ដោយផ្ទាល់ ដែលស្ថិតនៅក្នុងឃុំអូរស្រារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ផ្អែកលើការចុះពិនិត្យជាក់ស្ដែងនៅទីតាំងទំនប់ ឃើញថាក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ កម្រិតទឹកនៅក្នុងបឹង និងទំនប់មានការកើនឡើងជាលំដាប់។ ចំពោះមុខសភាពការណ៍នេះ លោកអភិបាលស្រុក បានសម្តែងនូវការយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតអំពីសុវត្ថិភាពទំនប់ និងការគ្រប់គ្រងប្រភពទឹកសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផល។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ ត្រូវ៖
បន្តតាមដាន និងត្រួតពិនិត្យ៖ យកចិត្តទុកដាក់តាមដានស្ថានភាពកម្ពស់ទឹកជាប្រចាំ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមលក្ខណៈឆ្លើយតបបានទាន់ពេលវេលា។
គ្រប់គ្រងប្រព័ន្ធទឹក៖ គ្រប់គ្រងការរំដោះទឹក និងរក្សាទឹកឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងហានិភ័យជំនន់ទឹកភ្លៀង និងធានាឱ្យមានទឹកគ្រប់គ្រាន់សម្រាប់តម្រូវការកសិកម្មរបស់ប្រជាកសិករក្នុងមូលដ្ឋាន។
សកម្មភាពចុះពិនិត្យដោយផ្ទាល់ដី និងទាន់ពេលវេលានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី ស្នាដៃ ភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់របស់ លោក ហ៊ត មនោ អភិបាលស្រុកត្រាំកក់ ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសការគ្រប់គ្រងធនធានទឹក ដែលជាកត្តាស្នូលយ៉ាងសំខាន់សម្រាប់ជីវភាព និងកសិកម្មក្នុងស្រុកទាំងមូល។

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft