អភិបាលរងក្រុងដូនកែវ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យតូបអាជីវករ ស្នើសុំការអនុញ្ញាតប្រក់ដំបូលនៅផ្សារធំតាកែវ
តាកែវ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនវិនិយោគផ្សារធំតាកែវ ចុះពិនិត្យស្ថានភាពតូបអាជីវករមួយចំនួន ដែលបានស្នើសុំការអនុញ្ញាតប្រក់ដំបូលនៅក្នុងបរិវេណផ្សារ។
ការចុះពិនិត្យនេះធ្វើឡើង ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតូបនីមួយៗ ព្រមទាំងពិភាក្សា និងសម្របសម្រួលដោះស្រាយសំណើរបស់អាជីវករ ឱ្យស្របតាមលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែង។
ក្នុងឱកាសនោះ ក្រុមការងារបានពិនិត្យលើទីតាំង និងស្ថានភាពតូបអាជីវករ ព្រមទាំងស្តាប់សំណូមពរ និងបញ្ហាប្រឈមរបស់អាជីវករពាក់ព័ន្ធនឹងការប្រក់ដំបូល ដើម្បីស្វែងរកដំណោះស្រាយដែលមានលក្ខណៈសមស្រប និងអាចអនុវត្តបាន។
លោក សុខ គង្គារ័ត្ន បានបញ្ជាក់ថា ការចុះពិនិត្យ និងសម្របសម្រួលនេះ មានគោលបំណងធានាឱ្យការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋអាចប្រព្រឹត្តទៅបានសមស្រប ស្របពេលជាមួយគ្នានេះ ក៏ត្រូវរក្សាសណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និងសុវត្ថិភាពនៅក្នុងបរិវេណផ្សារផងដែរ។
ជាមួយគ្នានេះ ក្រុមការងារបានបន្តជំរុញឱ្យមានការសហការរវាងអាជីវករ ក្រុមហ៊ុនវិនិយោគ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា និងរៀបចំបរិវេណផ្សារឱ្យមានសណ្ដាប់ធ្នាប់ ស្អាត មានសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចេញចូល និងប្រកបអាជីវកម្ម៕

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft