លោកអភិបាលក្រុងដូនកែវ ចុះរំលែកទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនគ្រួសារសពឪពុកវីរជនកងទ័ព នៅសង្កាត់រកាក្រៅ
ថ្ងៃចេញផ្សាយ ៖ 12/09/2026 03:22:12
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

លោកអភិបាលក្រុងដូនកែវ ចុះរំលែកទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនគ្រួសារសពឪពុកវីរជនកងទ័ព នៅសង្កាត់រកាក្រៅ

ក្រុងដូនកែវ៖ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ អមដំណើរដោយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ឪពុករបស់លោក ថេង មករា ដែលជាវីរជនកងទ័ពកំពុងឈរជើងបំពេញភារកិច្ចការពារជាតិនៅទិសបឹងត្រកួន។

ពិធីបុណ្យសពនេះត្រូវបានរៀបចំឡើងស្ថិតនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីឪពុករបស់វីរជនកងទ័ពបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកអភិបាលក្រុង ព្រមទាំងសហការីអមដំណើរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចូលរួមឧបត្ថម្ភដល់គ្រួសារសព ដើម្បីជួយសម្រាលបន្ទុកក្នុងពិធីបុណ្យ។

ជាមួយគ្នានេះ លោកអភិបាលក៏បានពាំនាំនូវសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងការសោកស្តាយជាពន់ពេកជាមួយគ្រួសារនៃសព ចំពោះការបាត់បង់លោកឪពុកដែលជាការបាត់បង់សសរទ្រូងដ៏សំខាន់ក្នុងគ្រួសារ និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់សព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft