កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ថ្នាំស៊ីរ៉ូក្អក)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
ថ្ងៃចេញផ្សាយ ៖ 10/09/2026 06:25:47
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ថ្នាំស៊ីរ៉ូក្អក)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានទទួលជនសង្ស័យចំនួន០២នាក់ ពីលោកអនុសេនីយ៍ទោ កែវ សុខចាន់ មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់ (ថ្នាំស៊ីរ៉ូក្អក) ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង២នាក់ ៖ ១-ឈ្មោះ ណយ វី ភេទប្រុស អាយុ៣៦ឆ្នាំ, ២-ឈ្មោះ ផលលីន ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងវត្ថុតាងថ្នាំស៊ីរ៉ូក្អក ម៉ាក DATISSIN ចំណុះ ៦0មីលីលីត្រ ចំនួន០៦កេស សរុបចំនួន១,១៥០ដប។

ក្រោយទទួលបានជនសង្ស័យរួមនឹងវត្ថុតាងខាងលើ លោក វរសេនីយ៍ត្រី តាំង សុខហេង បានចាត់កម្លាំងជំនាញមូលដ្ឋានធ្វើការសួរនាំតាមនីតិវិធី ហើយជនសង្ស័យបានសារភាពថា ក្រុមខ្លួន និងបក្ខពួកផ្សេងទៀតពិតជាបានធ្វើសកម្មភាពដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អក ម៉ាកDATISSIN យកចេញពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា តាមអូរព្រំដែនដោយខុសច្បាប់ពិតប្រាកដមែន ដោយតាមការណែនាំរបស់មេក្លោងឈ្មោះ សំរើន (ស៊ុនរ៉ើន) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (រត់គេចខ្លួន) ចំនួន០២លើក ដោយទទួលបានកម្រៃឈ្នួលចំនួន២០,០០០(ពីរម៉ឺន)រៀលក្នុង០១លើក។ លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថាជនសង្ស័យទាំង២នាក់ ក៏ត្រូវបានសមត្ថកិច្ចជំនាញធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+) ហើយក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកមេក្លោងដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ទោព្រហ្មថេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft