រដ្ឋបាលក្រុងដូនកែវ រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រៀមរៀបចំការប្រឡងបាក់ឌុប
តាកែវ ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងដូនកែវ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ក្រោមអធិបតីភាពលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង។
ប្រព្រឹត្តទៅនៅសហសាលប្រជុំសាលាក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងក្រុង លោកនាយក-នាយករងរដ្ឋបាល ប្រធានការិយាល័យ និងអង្គភាពចំណុះ កងកម្លាំងទាំងបី ចៅសង្កាត់ទាំងបី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ លោកអភិបាលក្រុង បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ និងផ្តល់អនុសាសន៍ណែនាំដល់អង្គប្រជុំឱ្យបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ កិច្ចការអាទិភាពដែលត្រូវផ្តោតខ្លាំង រួមមាន៖បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ដោយចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវសកម្មភាពក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។ លើកកម្ពស់អនាម័យ បរិស្ថានក្នុងក្រុង និងចាត់វិធានការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) ក្នុងចំណោមសិស្សានុសិស្ស។ និងណែនាំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ សហការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥–២០២៦ ឱ្យបានទូលំទូលាយ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព និងយុត្តិធម៌។
លោកអភិបាលក្រុង ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបម្រើសេវា និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត៕

អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft