លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
ថ្ងៃចេញផ្សាយ ៖ 23/07/2026 00:41:44
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស

តាកែវ៖ កាពីរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញចុះពិនិត្យទីតាំងដាំដុះ “ដំណាំព្រះក្រុង” របស់ប្រជាកសិករ ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីពិនិត្យមើលពីសក្តានុពលនៃការដាំដុះ និងជំរុញជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដំណាំព្រះក្រុង គឺជាប្រភេទដំណាំស្លឹកដែលមានសណ្ឋានដូចបេះដូង ពណ៌បៃតង ស្រស់ ប្រើប្រាស់សម្រាប់ធ្វើជាបង្អែមដែលមានឱជារសឈ្ងុយឆ្ងាញ់ ពិសារ និងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារ។

តាមការបញ្ជាក់របស់លោក អម សុផាត់ និងភរិយាឈ្មោះ ហែម ស្រីណេ ដែលជាកសិករគំរូដាំដំណាំព្រះក្រុងលើផ្ទៃដីប្រមាណ ០,៥ ហិកតា បានឱ្យដឹងថា ដំណាំប្រភេទនេះ មានលក្ខណៈងាយស្រួលដាំដុះ ងាយថែទាំ និងចំណាយដើមទុនតិច ប៉ុន្តែទទួលបានទិន្នផលខ្ពស់ និងបង្កើតប្រភពចំណូលយ៉ាងទៀងទាត់ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសាររបស់លោកបានយ៉ាងល្អប្រសើរ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នទីផ្សារដំណាំព្រះក្រុង មានការបញ្ជាទិញយ៉ាងច្រើនស្ទើរគ្រប់ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះ គឺមានការបញ្ជាទិញពីទីផ្សារបរទេសថែមទៀតផង រួមមាន៖ ប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ។

ក្នុងឱកាសអញ្ជើញ ចុះពិនិត្យនោះដែរ លោក ងួន ឌីណា អភិបាលស្រុក បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់គ្រួសារកសិករខាងលើ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋផ្សេង ទៀតនៅក្នុងមូលដ្ឋាន ឱ្យបង្កើន និងពង្រីកការដាំដុះដំណាំព្រះក្រុងនេះបន្ថែមទៀត ដើម្បីបង្កើតចំណូល បង្កើនសេដ្ឋកិច្ចគ្រួសារ និងរួមចំណែកលើកស្ទួយវិស័យកសិកម្ម ក្នុងស្រុកគិរីវង់ឱ្យកាន់តែរីកចម្រើន៕

ព័ត៌មានផ្សេងៗ
អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
29/07/2026 06:23:50 apntk
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
23/07/2026 00:41:44 apntk
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
22/07/2026 07:02:39 apntk
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
21/07/2026 02:01:31 apntk
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
20/07/2026 09:03:59 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft