រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
ថ្ងៃចេញផ្សាយ ៖ 22/07/2026 07:02:39
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់

តាកែវ៖ កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ូ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ដល់ លោក ជួប បៀន ដែលជានិវត្តជនមានពិការភាព រស់នៅក្នុងភូមិតាយឹង ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ។
មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោកអធិការនគរបាលស្រុក, លោកមេបញ្ជាការផ្នែកសឹករងស្រុក, លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក, លោកប្រធាន និងអនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិផងដែរ។
នាឱកាសប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនេះ លោកអភិបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុក បាននាំយកអំណោយជាថវិកា និងគ្រឿង ឧបភោគបរិភោគប្រគល់ជូនលោក ជួប បៀន ដើម្បីជួយសម្រាលទុក្ខធុរៈ និងជីវភាពរស់នៅប្រចាំថ្ងៃរួមមាន៖ ថវិកា ១០០ ០០០ រៀល អង្ករ ២៥ គីឡូក្រាមមី ១ កេស សម្ភារប្រើប្រាស់៖ ភួយ ១, មុង ១ និងកន្ទេល ១ ។
សកម្មភាពនៃចុះសួរសុខទុក្ខនេះ របស់រដ្ឋបាលស្រុក នាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណចំពោះវីរភាព និងការលះបង់របស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានបម្រើជាតិមាតុភូមិនាពេលកន្លងមក៕

ព័ត៌មានផ្សេងៗ
អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
29/07/2026 06:23:50 apntk
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
23/07/2026 00:41:44 apntk
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
22/07/2026 07:02:39 apntk
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
21/07/2026 02:01:31 apntk
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
20/07/2026 09:03:59 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft