អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
ថ្ងៃចេញផ្សាយ ៖ 21/07/2026 02:01:31
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ

តាកែវ៖ នារសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ត មនោ អភិបាលស្រុកត្រាំកក់ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំលាយបូរ និងសហការី ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូ ស្ថិតនៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានរងការខូចខាតដោយសារឥទ្ធិពលទឹកភ្លៀង និងការហូរច្រោះ។
ក្នុងឱកាសចុះពិនិត្យ លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តសហការគ្នាដោះស្រាយ និងជួសជុលប្រព័ន្ធលំហូរទឹក ព្រមទាំងរៀបចំប្រព័ន្ធបង្ហូរទឹកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការជន់លិច ការហូរច្រោះ និងការខូចខាតផ្លូវបន្ថែមទៀត។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានយកចិត្តទុកដាក់លើការធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តតាមដានស្ថានភាពផ្លូវ និងចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។
ការចុះពិនិត្យ និងដោះស្រាយបញ្ហាផ្លូវដែលរងការខូចខាតនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកត្រាំកក់ ក្នុងការថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងរួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

ព័ត៌មានផ្សេងៗ
អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
29/07/2026 06:23:50 apntk
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
23/07/2026 00:41:44 apntk
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
22/07/2026 07:02:39 apntk
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
21/07/2026 02:01:31 apntk
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
20/07/2026 09:03:59 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft