មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
តាកែវ៖ មន្ទីរពេទ្យភ្នែកតាកែវ បានប្រកាសបិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “ការថែទាំសុខភាពភ្នែកបឋម សម្រាប់បុគ្គលិកមណ្ឌលសុខភាព “ (Primary Eye Care Training for Health Center Staff) សរុបចំនួន ៥ វគ្គ កន្លងមកនេះ ដោយជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងគាប់ប្រសើរ ។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញបច្ចេកទេសជាក់ស្តែងដល់បុគ្គលិកសុខាភិបាលមូលដ្ឋាន លើការងារពិនិត្យ ថែទាំ និងផ្តល់សេវាសុខភាពភ្នែកបឋម ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការបញ្ជូនអ្នកជំងឺ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរ ទៅទទួលការព្យាបាលបានទាន់ពេលវេលា។ ការងារនេះជាភាគទានយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយអត្រាពិការភ្នែក និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវឱ្យកាន់តែប្រសើរឡើង។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យភ្នែកខេត្តចំពោះការរៀបចំទាំង ៥ វគ្គកន្លងមកនេះ មន្ទីរពេទ្យភ្នែកតាកែវ បានបណ្តុះបណ្តាលដល់សិក្ខាកាមសរុបចំនួន ១១២រូប ដែលជាមន្ត្រី និងបុគ្គលិកសុខាភិបាល មកពីតាមមណ្ឌលសុខភាព ការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។
ក្នុងឱកាសបិទបញ្ចប់វគ្គបណ្តុះបណ្តាលនេះដែរ តំណាងមន្ទីរពេទ្យភ្នែកតាកែវ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាពទាំងអស់ ព្រមទាំងសិក្ខាកាមទាំង ១១២ រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមយ៉ាង សកម្ម និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងពេញទាំង ៥ វគ្គនេះ រហូតទទួលបានជោគជ័យដូចការរំពឹងទុក ៕

អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft