លោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ ចុះពិនិត្យស្ថានភាពសិក្សា និងសួរសុខទុក្ខសិស្សានុសិស្សនៅសាលារៀនក្នុងក្រុង
តាកែវ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រះនរោត្តមសីហនុរាជា និងវិទ្យាល័យសម្តេចព្រះវររាជមាតា នរោត្តមមុនិនាថ សីហនុ ដើម្បីស្វែងយល់អំពីស្ថានភាពនៃការបង្រៀន និងការសិក្សារបស់សិស្សានុសិស្ស។
ក្នុងឱកាសនោះ លោកអភិបាលរងក្រុង បានជួបសំណេះសំណាល និងសម្ភាសន៍ដោយផ្ទាល់ជាមួយសិស្សានុសិស្សមួយចំនួន ដែលមានជីវភាពខ្វះខាត ជាពិសេសកុមារកំព្រា និងសិស្សដែលជួបការលំបាកក្នុងជីវភាពរស់នៅ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ពួកគេ។
ជាមួយគ្នានេះ លោក សុខ គង្គារ័ត្ន ក៏បានផ្តល់ជូននូវសម្ភារៈសិក្សា និងសម្លៀកបំពាក់មួយចំនួន ដើម្បីជួយសម្រួលដល់ការសិក្សា និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានជីវភាពលំបាក ឱ្យខិតខំបន្តការសិក្សាប្រកបដោយភាពមុតមាំ និងក្តីសង្ឃឹម។
សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរក្រុងដូនកែវ ចំពោះសុខុមាលភាព និងអនាគតរបស់សិស្សានុសិស្ស ជាពិសេសសិស្សដែលមានជីវភាពខ្វះខាត ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋាន។

អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft