លោក ងួន ឌីណា ដឹកនាំគណៈកម្មការសមាគម អ.ន.ក ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ
តាកែវ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ និងជាប្រធានគណៈកម្មការសមាគម អ.ន.ក ស្រុកគិរីវង់ បានដឹកនាំគណៈកម្មការសមាគម អ.ន.ក ស្រុក នាំយកថវិការបស់សមាគម និងគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ និងជាប្រធានកិត្តិយសសមាគម អ.ន.ក ស្រុក គោរពជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ នៅក្នុងមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសនោះ គ្រួសារនីមួយៗទទួលបានថវិកាចំនួន ៤,០០០,០០០រៀល ព្រមទាំងអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស មីជាតិ ១កេស ទឹកត្រី និងទឹកស៊ីអ៊ីវ។
គ្រួសារសពអតីតយុទ្ធជនដែលទទួលបានការឧបត្ថម្ភ រួមមាន៖
១. គ្រួសារសពលោក អ៊ី ប្រុស និវត្តន៍ជន រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ។
២. គ្រួសារសពលោក ទិត្យ សារឿន និវត្តន៍ជន រស់នៅភូមិដើមរំដែល ឃុំសោម។
សកម្មភាពនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមចំណែករបស់សមាគម អ.ន.ក និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្រាលការលំបាក និងផ្តល់ការគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្តបម្រើជាតិ និងប្រជាជនកន្លងមក។

អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft