អាជ្ញាធរស្រុកទ្រាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះរបស់ សម្តេចតេជោ ហ៊ុន សែន ចំនួន ៤លានរៀល និងសម្ភារៈឧបត្ថម្ភ ជូនគ្រួសារសពសមាជិកអតីតយុទ្ធជន
ថ្ងៃចេញផ្សាយ ៖ 20/07/2026 07:17:11
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

 

​តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកទ្រាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ព្រមទាំងសម្ភារៈប្រើប្រាស់ ទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។
​សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ ដឹកនាំដោយ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកទ្រាំង រួមដំណើរដោយ លោក ព្រំ ឆាត អនុប្រធានសមាគម, លោក ស៊ុត ខឿន និងលោក ទេព ស៊ីនឿន អភិបាលរងស្រុក ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន។
​គ្រួសារសពដែលទទួលបានការគិតគូរ និងឧបត្ថម្ភនៅពេលនេះ គឺក្រុមគ្រួសារសពលោក ម៉ម ហ៊ុន (ភេទប្រុស ប្រភេទពិការ) ដែលបានទទួលមរណភាព កាលពីពេលថ្មីៗនេះ ដោយរូបលោកមានទីលំនៅរស់នៅភូមិគ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។
​នៅក្នុងឱកាសនោះ លោកអភិបាលស្រុក និងសហការី បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ដែលជាថវិកាឧបត្ថម្ភដ៏ខ្ង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចំនួន ៤,០០០,០០០ រៀល (បួនលានរៀលគត់) ព្រមទាំងសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅប្រគល់ជូនក្រុមគ្រួសារសព ដើម្បីជួយសម្រាលបន្ទុក និងចាត់ចែងក្នុងពិធីបុណ្យសពទៅតាមប្រពៃណី។
​មានប្រសាសន៍ទៅកាន់ក្រុមគ្រួសារសព គណៈប្រតិភូរដ្ឋបាលស្រុកទ្រាំង បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលជាអតីតយុទ្ធជនមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ ជាមួយគ្នានោះ ក្រុមគ្រួសារសពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំស្រុកទ្រាំង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ មិនបោះបង់ និងតែងតែជួយសង្គ្រោះដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនគ្រប់ពេលវេលា៕

ព័ត៌មានផ្សេងៗ
អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
29/07/2026 06:23:50 apntk
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
23/07/2026 00:41:44 apntk
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
22/07/2026 07:02:39 apntk
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
21/07/2026 02:01:31 apntk
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
20/07/2026 09:03:59 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft