រដ្ឋបាលស្រុកបាទី ប្រគល់ម៉ូតូ និងសម្ភារថវិកាមួយចំនួន ជូនកងរាជអាវុធហត្ថស្រុក ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
ថ្ងៃចេញផ្សាយ ៖ 20/07/2026 06:45:09
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

រដ្ឋបាលស្រុកបាទី ប្រគល់ម៉ូតូ និងសម្ភារថវិកាមួយចំនួន ជូនកងរាជអាវុធហត្ថស្រុក ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

តាកែវ ៖ ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សាយ វណ្ណះ អភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញប្រគល់ម៉ូតូ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ។
អំណោយ និងថវិកាដែលបានប្រគល់ជូននាឱកាសនោះ រួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ដំបង កោណ និងរនាំងចរាចរណ៍ប្រើប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) គ្រឿងឧបភោគបរិភោគមានសាច់គោ ១០គីឡូក្រាម និងមី ១០កេស និងថវិកាចំនួន ១,០០០,000 រៀល ។
នាឱកាសនោះ លោក សាយ វណ្ណះ បានមានប្រសាសន៍ថា ការឧបត្ថម្ភគាំទ្រនាពេលនេះ គឺជាការយកចិត្តទុកដាក់ និងជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារ កិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងសកម្មនាពេលកន្លងមក។ លោកអភិបាលស្រុក ក៏បានស្នើឱ្យកងរាជអាវុធហត្ថស្រុក យកចិត្តទុកដាក់ប្រើប្រាស់សម្ភារទាំងនេះឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការសម្រួលចរាចរណ៍ ការពារសន្តិសុខ តាមដាន និងបង្ការបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានស្រុកបាទីទាំងមូលឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
បន្ថែមពីនេះ លោកអភិបាលស្រុក ក៏បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ត្រូវបន្តបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពល រដ្ឋ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាយ៉ាងក្តៅគគុកដូចជា គ្រឿងញៀន ចោរកម្ម និងក្មេងទំនើង សំដៅធានាឱ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព ពិតប្រាកដជូនប្រជាពលរដ្ឋ ៕

ព័ត៌មានផ្សេងៗ
អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
29/07/2026 06:23:50 apntk
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
23/07/2026 00:41:44 apntk
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
22/07/2026 07:02:39 apntk
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
21/07/2026 02:01:31 apntk
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
20/07/2026 09:03:59 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft