តុលាការខេត្តតាកែវ ចេញដីការកោះហៅឱ្យអភិបាលរងស្រុកបាទីម្នាក់ ចូលខ្លួនបំភ្លឺករណី«រំលោភលើទំនុកចិត្ត »
(ខេត្តតាកែវ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅជនសង្ស័យម្នាក់ឈ្មោះ ឡោ ជំនិត ជាអភិបាលរងស្រុកបាទី ឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរដេញដោលជុំវិញបណ្តឹងព្រហ្មទណ្ឌពីបទ «រំលោភលើទំនុកចិត្ត» ដែលបានកើតឡើងនៅក្នុងក្រុងដូនកែវ។
យោងតាមដីកាកោះផ្លូវការរបស់សាលាដំបូងខេត្តតាកែវដែលទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនសង្ស័យត្រូវកោះហៅមានឈ្មោះ ឡោ ជំនិត ភេទប្រុស កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៧៨ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នៅក្នុងដីការដដែលនោះបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡោ ជំនិត ត្រូវចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក ដើម្បីឆ្លើយបំភ្លឺលើអង្គហេតុ៖«រំលោភលើទំនុកចិត្ត» នៅចំណុចភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តឹងរបស់ឈ្មោះ ដួង ស្រីលក្ខណ៍»។ បច្ចុប្បន្ន ឯកសារផ្លូវការនេះត្រូវបានអាជ្ញាធរប្រគល់ជូនដល់សាមីខ្លួនរួចរាល់ហើយ ដើម្បីធានាថាជនពាក់ព័ន្ធបានទទួលជ្រាប និងត្រូវចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន៕

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft