សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ បេីកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំស្ដីពីកិច្ចសហការជាមួយក្រុមបង្គោលប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងនិងចាត់ចែងវត្ថុតាង ព្រមទាំងការគ្រប់គ្រងនិងចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក
ថ្ងៃចេញផ្សាយ ៖ 16/07/2026 13:23:56
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ បេីកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំស្ដីពីកិច្ចសហការជាមួយក្រុមបង្គោលប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងនិងចាត់ចែងវត្ថុតាង ព្រមទាំងការគ្រប់គ្រងនិងចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក

(តាកែវ)÷ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៣និង០០នាទី នៅសាលប្រជុំសាលាដំបូងខេត្តតាកែវ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូង និងឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង និងមានការចូលរួមពី លោកអនុប្រធានសាលាដំបូង លោក-លោកស្រីចៅក្រម លោក លោកស្រី ព្រះរាជអាជ្ញារង លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងបានពិភាក្សាគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖
(១) រៀបចំ និងថែរក្សាវត្ថុតាងឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងមានសណ្ដាប់ធ្នាប់
(២) ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានារវាងចៅក្រម និងតំណាងអយ្យការ
(៣) ណែនាំ និងជំរុញក្រុមការងារនៃគណៈកម្មការអនុវត្តការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យកខេត្តតាកែវ រៀបចំនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) លើការងារគ្រប់គ្រង និងចាត់ចែងវត្ថុតាង។
កិច្ចប្រជុំនេះបានបញ្ចប់ដោយការតាំងចិត្ត និងការប្តេជ្ញាចិត្តចូលរួមពី លោក-លោកស្រីទាំងអស់ ខិតខំប្រឹងប្រែងអនុវត្តការងារឱ្យសម្រេចតាមផែនការ ដោយស្មារតីទទួលខុសត្រូវច្បាស់លាស់៕

ព័ត៌មានផ្សេងៗ
អភិបាលក្រុងដូនកែវជំរុញឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងគោលនយោបាយភូមិឃុំសុវត្ថិភាព
29/07/2026 06:23:50 apntk
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
23/07/2026 00:41:44 apntk
រដ្ឋបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូននិវត្តជនមានពិការភាព ក្នុងឃុំដូងខ្ពស់
22/07/2026 07:02:39 apntk
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូដែលរងការខូចខាតដោយសារទឹកភ្លៀង និងការហូរច្រោះ
21/07/2026 02:01:31 apntk
មន្ទីរពេទ្យភ្នែកតាកែវ បិទបញ្ចប់វគ្គបណ្តុះបណ្តាល «ការថែទាំសុខភាពភ្នែកបឋម» ចំនួន ៥វគ្គ ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា
20/07/2026 09:03:59 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft