ស្រុកបាទី៖ នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃអាទិត្យ ៧ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងមាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការដើរល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋានស្រុកបាទី លុះមកដល់ចំណុចភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានជួបមុខសញ្ញាសង្ស័យចំនួន ០២ នាក់ ហើយកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ ចំនួន ០២ កញ្ចប់ ដែលមាន៖
១- ឈ្មោះ យ៉ុម លីហ្សា ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ពាក់ព័ន្ធនឹងអំពើជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ ចំនួន ០២ កញ្ចប់។
២- ឈ្មោះ សឿន សិតថា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ពាក់ព័ន្ធនឹងអំពើជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft