ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ កោះហៅអ្នកបើកបររថយន្តធំ ដែលមិនគោរពច្បាប់ចរាចរណ៍ យកមកអនុវត្តច្បាប់ ដោយដកហូតបណ្ណបើកបរយកមករក្សាទុក ដើម្បីជាការព្រមានដល់អ្នកដែលហ៊ានប្រមាថដល់អាយុជីវិតរបស់អ្នកដទៃនៅលើដងផ្លូវ។
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក មឿន សារុន នាយការិយាល័យ ចុះស្រាវជ្រាវរកតៃកុងរថយន្តធំ ដែលបើកបរមិនគោរពច្បាប់ វ៉ាជែងដោយគ្មានការប្រុងប្រយ័ត្ន ល្មើសល្បឿនកំណត់ត្រង់ចំណុចទីប្រជុំជន បង្កការភ័យខ្លាចដល់អ្នកប្រើប្រាស់ផ្លូវជាមួយ ត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលខ្លួន មកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការអប់រំណែនាំ និងដកហូតបណ្ណបើកបរយកមករក្សាទុកសិន ដើម្បីជាការព្រមាន និងពិចារណាកំហុសឡើងវិញ។
លោកវរសេនីយ៍ឯក មឿន សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា អ្នកបើកបររថយន្តធំខាងលើមានឈ្មោះ នី សុខណា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបើកបររថយន្តដោយល្មើសច្បាប់ចរាចរណ៍ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវជាមួយគ្នា ថតបានយកមកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នោះ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញយកមកអប់រំ និងពិន័យ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ និងមិនត្រូវវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនត្រូវពិសាគ្រឿងស្រវឹង និងប្រើប្រាស់នូវសារធាតុញៀន មិនត្រូវបើកបរលើសល្បឿនកំណត់នៅក្នុងទីប្រជុំជន ផ្សារ សាលារៀន ជាដើម។
ផ្អែកលើការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សមត្ថកិច្ចជំនាញបានសម្រេចធ្វើការដកហូតបណ្ណបើកបរយកមករក្សាទុក រួចអប់រំណែនាំដល់អ្នកបើកបររថយន្តនេះតែប៉ុណ្ណោះ និងព្រមានថា ក្នុងករណីដែលមិនរាងចាល បើកបរប្រហើនល្មើសច្បាប់ទៀត សមត្ថកិច្ចឃាត់ខ្លួនបានម្ដងទៀត នោះនឹងត្រូវអនុវត្តតាមនីតិវិធីយ៉ាងម៉ឺងម៉ាត់ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយមិនមានការលើកលែង ឬអប់រំណែនាំជាលើកទី២ នោះឡើយ” ៕
Men Ly ម៉ែន លីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពតស្នងការដ្ឋាននគរបាលខេត្តតាកែវ – Police Commissariat Of Takeo Province.
ការដ្ឋាននគរបាលខេត្តតាកែវ កោះហៅអ្នកបើកបររថយន្តធំ ដែលមិនគោរពច្បាប់ចរាចរណ៍ យកមកអនុវត្តច្បាប់ ដោយដកហូតបណ្ណបើកបរយកមករក្សាទុក ដើម្បីជាការព្រមានដល់អ្នកដែលហ៊ានប្រមាថដល់អាយុជីវិតរបស់អ្នកដទៃនៅលើដងផ្លូវ។
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក មឿន សារុន នាយការិយាល័យ ចុះស្រាវជ្រាវរកតៃកុងរថយន្តធំ ដែលបើកបរមិនគោរពច្បាប់ វ៉ាជែងដោយគ្មានការប្រុងប្រយ័ត្ន ល្មើសល្បឿនកំណត់ត្រង់ចំណុចទីប្រជុំជន បង្កការភ័យខ្លាចដល់អ្នកប្រើប្រាស់ផ្លូវជាមួយ ត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលខ្លួន មកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការអប់រំណែនាំ និងដកហូតបណ្ណបើកបរយកមករក្សាទុកសិន ដើម្បីជាការព្រមាន និងពិចារណាកំហុសឡើងវិញ។
លោកវរសេនីយ៍ឯក មឿន សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា អ្នកបើកបររថយន្តធំខាងលើមានឈ្មោះ នី សុខណា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបើកបររថយន្តដោយល្មើសច្បាប់ចរាចរណ៍ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវជាមួយគ្នា ថតបានយកមកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នោះ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញយកមកអប់រំ និងពិន័យ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ និងមិនត្រូវវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនត្រូវពិសាគ្រឿងស្រវឹង និងប្រើប្រាស់នូវសារធាតុញៀន មិនត្រូវបើកបរលើសល្បឿនកំណត់នៅក្នុងទីប្រជុំជន ផ្សារ សាលារៀន ជាដើម។
ផ្អែកលើការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សមត្ថកិច្ចជំនាញបានសម្រេចធ្វើការដកហូតបណ្ណបើកបរយកមករក្សាទុក រួចអប់រំណែនាំដល់អ្នកបើកបររថយន្តនេះតែប៉ុណ្ណោះ និងព្រមានថា ក្នុងករណីដែលមិនរាងចាល បើកបរប្រហើនល្មើសច្បាប់ទៀត សមត្ថកិច្ចឃាត់ខ្លួនបានម្ដងទៀត នោះនឹងត្រូវអនុវត្តតាមនីតិវិធីយ៉ាងម៉ឺងម៉ាត់ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយមិនមានការលើកលែង ឬអប់រំណែនាំជាលើកទី២ នោះឡើយ” ៕

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft