ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំគណៈកម្មការ រដ្ឋបាលសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
ថ្ងៃចេញផ្សាយ ៖ 09/06/2026 10:10:18
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

 

តាកែវ៖ នារសៀលថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដី និងគណៈកម្មាធិ ការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងជំរុញវឌ្ឍនភាពការងារគ្រប់គ្រងដីធ្លី និងដីរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងលោកនាយទីចាត់ការពាក់ព័ន្ធលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តលោក លោកស្រី អភិបាលក្រុង-ស្រុក ទាំង១០ នៃខេត្តតាកែវ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង អាស្រ័យផល និងដោះស្រាយរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងដីធ្លី និងដីរដ្ឋ ស្រប តាមគោលនយោបាយ និងច្បាប់ជាធរមាន ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងខេត្តតាកែវទាំងមូល ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្ត ៕

ព័ត៌មានផ្សេងៗ
ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំគណៈកម្មការ រដ្ឋបាលសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
09/06/2026 10:10:18 apntk
Meta បោះទុន ១១៥លានដុល្លារ បង្រៀនបច្ចេកទេសហ្វ្រីៗ ព្រមទាំងធានាផ្តល់ការងារធ្វើភ្លាមៗពេលរៀនចប់
09/06/2026 09:18:25 admin
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
04/12/2025 04:06:11 admin
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
04/12/2025 04:04:32 admin
កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប
04/12/2025 04:03:17 admin
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft