មន្ទីរធនធានទឹកបញ្ជាក់ថា ពិតជាការចាក់អាចម៍ដីរំលោភលើដីរដ្ឋដែលជាសម្បត្តិរួមមែន
ថ្ងៃចេញផ្សាយ ៖ 29/06/2026 13:36:21
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យដល់ទីតាំងជីកដីស្តារអាងរកាក្នុងឃុំស្លា ស្រុកសំរោង និងទីតាំងចាក់ដីកក្នុងភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

សូមបញ្ជាក់ថា រាល់ឆ្នាំប្រតិបត្តិករទឹកស្អាតបត់រកាតែងជួបបញ្ហាខ្វះប្រភពទឹកនៅរដូវប្រាំងសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ប្រជាពលរដ្ឋជាង៨០០០គ្រួសារក្នុងស្រុកសំរោង។ នៅឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិបត្តិករស្តារអាងបត់រការចំនួន ៥ហិកតាដើម្បីដោះស្រាយកង្វះខាត។

កន្លងមកក្រុមហ៊ុនស្តារសម្រេចបាន ៣,៩០ហិកតា និងស្នើស្តារបន្តចំនួន ១,១០ហិកតាទៀត។ ចំពោះការចាក់អាចម៍ដី គឺចាក់លើដីកម្មសិទ្ធក្បាលដីលេខ៣០៦ និងលេខ ៤១៣ និងមានការរំលោភចូលដីដែលអាជ្ញាធររក្សាទុកជាសម្បត្តិរួម។

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft