ពលរដ្ឋស្រុកឈូក អំពាវនាវដល់អភិបាលខេត្តកំពត និងអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជួយបង្ក្រាបបនល្បែងអនឡាញរបស់ឈ្មោះ «រ៉ា» ក្រោយសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់
ថ្ងៃចេញផ្សាយ ៖ 19/06/2026 10:30:15
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

​ខេត្តកំពត៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទំនាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បានសម្តែងការព្រួយបារម្ភ និងសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តាជួយចាត់វិធានការលុបបំបាត់ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលកំពុងបើកដំណើរការយ៉ាងរំភើយនៅក្នុងមូលដ្ឋាន។
​ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងល្បែងស៊ីសងជល់មាន់អនឡាញ និងល្បែងតាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗទៀតនេះ មានម្ចាស់ផ្ទះឈ្មោះ «រ៉ា» ដោយបានបើកលេងជារៀងរាល់ថ្ងៃ ហាក់បីដូចជាមិនរំខាន ឬមានការញញើតញញើមចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរឃុំក្រាំងស្នាយទាល់តែសោះ។
​ការរិះគន់លើសមត្ថកិច្ចស្រុក៖ ជុំវិញករណីនេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងចំៗទៅលើលោក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក ថាហាក់បីដូចជាមិនខ្វល់ខ្វាយ ឬមានវិធានការបង្ក្រាបបនល្បែងក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងនោះទេ ដែលសកម្មភាពអសកម្មនេះត្រូវបានគេមើលឃើញថា ហាក់កំពុងអនុវត្តផ្ទុយ និងផ្គើនទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់។
​ឆ្លងកាត់តាមការបណ្តែតបណ្តោយឱ្យមានល្បែងស៊ីសងខុសច្បាប់បើកលេងពាសពេញឃុំក្នុងស្រុកឈូកនេះ ជះឥទ្ធិពលអវិជ្ជមាន និងបង្កផលលំបាកជាច្រើនដល់សង្គមជាតិ ដូចជា៖
​បង្កឱ្យមានការបែកបាក់គ្រួសារ និងធ្លាក់ខ្លួនជំពាក់បំណុលគេរហូតរត់ចោលផ្ទះសម្បែង។
​កើតមានអំពើចោរកម្ម ក្មេងទំនើង និងអសន្តិសុខសង្គម។
​ផ្ទុយស្រឡះពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
​តាមរយៈការផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានសំណូមពរផងដែរដល់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទចុះមកពិនិត្យមើលភាពមិនប្រក្រតី នៃការបណ្តែតបណ្តោយឱ្យមានបនល្បែងសុីសងនៅស្រុកឈូកនេះផង ដើម្បីជួយសង្គ្រោះនិងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋឡើង៕

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft