សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៤៩ គ្រួសារ នៅក្នុងស្រុកសំរោង
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយសមាជិក គណៈ កម្មាធិការសាខា នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់គ្រួសារប្រជាពល រដ្ឋចំនួន ៤៩ គ្រួសារ ដែលបានរងគ្រោះដោយគ្រោះធម្ម ជាតិខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅ ស្ថិតនៅក្នុងឃុំបឹងត្រាញ់ខាង ត្បូង ស្រុកសំរោង ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា និច្ច កាល សម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដោយមិនប្រ កាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
សូមបញ្ជាក់ថា សម្ភារដែលបានប្រគល់ជូន ដល់គ្រួសារ រងគ្រោះទាំង ៤៩ គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ ២៥ គីឡូក្រាម មី ១ កេសត្រីខ ១ យួរ ប្រេងឆា ១ លីត្រ ទឹកត្រី ៣ ដបទឹកស៊ីអ៊ីវ ៣ ដប នំកញ្ចប់ធំ ១ មុង ១, ភួយ ១, កន្ទេល ១, សារុង ១, ក្រមា ១ ព្រមទាំងថវិកាចំនួន ២០,០០០ រៀលផងដែរ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៤៩ គ្រួសារ នៅក្នុងស្រុកសំរោង
អភិបាលក្រុងដូនកែវឆ្លើយតបនឹងទុក្ខកង្វល់របស់ពលរដ្ឋ។
សាកលវិទ្យាល័យបៀលប្រាយ : ការឡើងធ្វើបទបង្ហាញពី គម្រោងរៀបចំសាច់រឿង សម្រាប់ជំនាញ រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថល មានសារៈប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
មន្ទីរពត៌មានខេត្តតាកែវ បើកផ្លូវការយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដោយផ្ដោតទៅលើយុវជន
រដ្ឋបាលរដ្ឋបាលស្រុកកោះអណ្ដែត ត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវលេខ១២៩អឺ ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft