អភិបាលក្រុងដូនកែវឆ្លើយតបនឹងទុក្ខកង្វល់របស់ពលរដ្ឋ។
ថ្ងៃចេញផ្សាយ ៖ 15/06/2026 04:37:22
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ ព្រមទាំងលោកអភិបាលរងក្រុង

បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផ្លូវក្រុងលេខ ៣៣ ក្នុងរដូវវស្សានេះ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងតាមដានផលប៉ះពាល់ដែលអាចកើតមានពីជំនន់ទឹកភ្លៀង ជាពិសេសប្រព័ន្ធលូបង្ហូរទឹក

ក្នុងឱកាសនោះ លោកអភិបាលក្រុងបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធឱ្យបន្តតាមដានស្ថានភាពផ្លូវ ប្រព័ន្ធលូរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាបាននូវការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលក្រុងដូនកែវ នឹង បន្តយកចិត្តទុកដាក់ និងចាត់វិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលអាចកើតមានក្នុងរដូវវស្សា សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ។

ព័ត៌មានផ្សេងៗ
សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៤៩ គ្រួសារ នៅក្នុងស្រុកសំរោង
17/06/2026 01:37:02 apntk
អភិបាលក្រុងដូនកែវឆ្លើយតបនឹងទុក្ខកង្វល់របស់ពលរដ្ឋ។
15/06/2026 04:37:22 apntk
សាកលវិទ្យាល័យបៀលប្រាយ : ការឡើងធ្វើបទបង្ហាញពី គម្រោងរៀបចំសាច់រឿង សម្រាប់ជំនាញ រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថល មានសារៈប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
14/06/2026 07:59:31 apntk
មន្ទីរពត៌មានខេត្តតាកែវ បើកផ្លូវការយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដោយផ្ដោតទៅលើយុវជន
13/06/2026 07:01:39 apntk
រដ្ឋបាលរដ្ឋបាលស្រុកកោះអណ្ដែត ត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវលេខ១២៩អឺ ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន
11/06/2026 08:39:49 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft